ព័ត៌មានជាតិ

លម្អិត! ក្នុងករណីឃាត់ខ្លួនឃាតក ដែលអារ.កសម្លាប់យុវជនម្នាក់ កាលពីម្សិលមិញ!

ភ្នំពេញៈ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការចាប់ខ្លួនឃាតក ដែលបានអារ.កសម្លាប់យុវជនម្នាក់ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅខាងក្រោយរោងចក្រកាត់ដេរបឺរី ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនដៃដល់គឺមិត្តភក្ដិនិងជាអតីតប្ដីរបស់ស្រ្តីម្នាក់ជាគូដណ្ដឹងជនរងគ្រោះផងដែរ ហើយការសម្លាប់នេះសង្ស័យរឿងស្នេហាត្រីកោណ។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនដៃដល់ខាងលើឈ្មោះ អាន សុភាព អាយុ២៥ឆ្នាំ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ជាកូនថៅកែកាប់ជ្រូក បានលែងលះគ្នាជាមួយប្រពន្ធម្នាក់ឈ្មោះ ធារី អាយុជាង២០ឆ្នាំ ។ ចំណែកយុវជនរងគ្រោះឈ្មោះ អែម សុជាតិ ហៅវិត អាយុ២០ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិព្រៃរំដួល ឃុំបរសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្រោយពេលចាប់ខ្លួន ឃាត.កបានសារភាពថា ខ្លួនពិតជាបានអារកសម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយខ្លួនខឹងជនរងគ្រោះយកអតីតប្រពន្ធរបស់ខ្លួន មិនតែប៉ុណ្ណោះអ្នកទាំង២នាក់ជិតរៀបការជាមួយគ្នាថែមទៀតផង ហើយអ្វីដែលកាន់តែធ្វើឲ្យមានកំហឹងខ្លាំងថែមទៀតនោះគឺនៅពេលបានដេកនៅជាមួយអតីតប្រពន្ធរបស់ខ្លួនហើយ ជនរងគ្រោះតែងតែខលឌឺដងដាក់ខ្លួនទៀត។

ប្រភដដែលបានបន្តថា នៅមុនពេលកើតហេតុ ខ្លួនបានបបួលជនរងគ្រោះទៅដើរផឹកស៊ីនិងចូលលេងក្លឹបបន្ទាប់មកបាននាំទៅកាន់កន្លែងកើតហេតុទៀត។ លុះពេលទៅដល់ជនរងគ្រោះបានធ្វើជាជ្រុះកាំបិត ព្រមទាំងខលទៅជេរអតីតប្រពន្ធរបស់ខ្លួន និងប្រាប់ថាយកម៉ូតូខ្លួនថែមទៀតផង។ ដោយសារតែខ្លាចជនរងគ្រោះសម្លាប់ខ្លួន ទើបខ្លួនរើសកាំបិតកាន់ហើយខណៈដែលជនរងគ្រោះកំពុងអង្គុយនិយាយទូរសព្ទភ្លេចខ្លួននោះទើបខ្លួនចាប់ឱបពីក្រោយរួចអារ.កសម្លាប់ចោលតែម្ដង។ ក្រោយមកខ្លួនបានរត់គេចខ្លួននិយកាំបិតទៅបោះចោលក្នុងប្រឡាយទឹកស្អុយមុខវិទ្យាល័យហ៊ុនសែនជម្ពូវ័ន រួចបន្តគេចខ្លួនទៅផ្ទះរហូតដល់ពេលនគរបាលចាប់ខ្លួនបាន។

ក្រោយពេលចាប់ខ្លួនសាកសួររួច នគរបាលបាននាំជនសង្ស័យទៅរកកាំបិតដែលបោះចោលប៉ុន្តែរកមិនឃើញឡើយ។ បន្ទាប់មកបាននាំជននោះទៅទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បសាកសួរបន្តនិងត្រៀមនាំទៅធ្វើត្រាប់នៅកន្លែងកើតហេតុ៕

មតិយោបល់