ព័ត៌មានជាតិ

ជក់គ្រឿងញៀន មានទាំងអាវុធកែច្នៃទៀត!..

កំពត: នៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋានស្រុកបន្ទាយមាស បានបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅភូមិគាថាវង្សក្រោម ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស។

ឃាត់ខ្លួនជនសង្ស័យបានឈ្មោះ កន វិចិត្ត ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិឃុំកើតហេតុ និងដកហូតបានថ្នាំញៀនចំនួន៣កញ្ចប់តូច និងអាវុធកែច្នៃចំនួន១ដើម។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់