កំពតៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះ ក្រោយពីបានធ្វើសកម្មភាពល្បូងក្មេងស្រីរងគ្រោះ រំលោភបានសម្រេច២ដងក្នុងមួយយប់ រហូតដល់សន្លប់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅវត្ដព្រៃទប់ ភូមិមាត់ពាម ឃុំម៉ាក់ ស្រុកទឹកឈូ ខេត្តកំពត។
មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ ដំបូងឡើយនៅវត្តខាងលើ មានពិធីបុណ្យបញ្ចុះសីមា ដោយមានក្រុមកន្ដ្រកហោះ មកលេងនៅទី
នោះ ហើយក្រុមក្មេងៗបម្រើការងារកន្ដ្រកនេះបានទាក់ទងតាមហ្វេសប៊ុកជាមួយក្មេងស្រីរងគ្រោះ ដែលមានអាយុ១៥ឆ្នាំ រួចបានលួងលោមរំលោភ
រហូតបានសម្រេចមួយយប់២ដង។ ក្រោយមក ដោយសារតែ ឪពុកម្ដាយបងប្អូន ដើររក ទើបប្រទះឃើញនៅចន្លោះម៉ោង១០ទៅ១១យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ក្នុងអង្រឹងក្រោមកន្រ្ដកហោះ រហូតដល់សន្លាប់ ទើបបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងប្ដឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឌឿង ឡា ភេទប្រុស អាយុ១៧ឆ្នាំ នេះតែម្តង ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់