ព័ត៌មានជាតិ

ជនភេទទី៣ពីរនាក់ បើកទ្វារឡានលួចទូរស័ព្ទពីយប់ ព្រឹកឡើងយកទៅបញ្ចាំ ម្ចាស់ទាន់ហៅសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: ជនសង្ស័យភេទទី៣ពីរនាក់បើកទ្វារឡានលួចទូរស័ព្ទគេពីយប់ព្រឹកឡើងម្ចាស់ទាន់ហៅសមត្ថកិច្ចឃាត់បាន។ ហេតុការណ៍នេះឃាត់ខ្លួននេះបានកើតឡើង កាលពីវេលាម៉ោង១ និង២០នាទី រសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានី ។

ជនសង្ស័យនិងជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គឺកាលពីវេលាយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកងកង ជនសង្ស័យទាំងពីនាក់ បានធ្វើសកម្មភាពបើកទ្វាររថយន្តប្រជាពលរដ្ឋលួចកាបូបមួយក្នុងនោះ មានលុយមួយចំនួននិងទូរស័ព្ទពីគ្រឿង គឺម៉ាក់អាប៉ូ១១ប្រូមួយគ្រឿង និងម៉ាកអាយហ្វូនអ៊ិចម៉េកមួយគ្រឿង។

ប្រភពបន្តថាដោយទូរស័ព្ទភ្ជាប់ GPS រហូតដល់វេលាកើតហេតុទើបម្ចាស់ទូរស័ព្ទតាមដានដឹង ខណ:ជនសង្ស័យយកមកដាក់បញ្ចាំ នៅហាងមួយកន្លែង ក៏ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនជាបន្តបន្ទាប់។

ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរចាត់ការតាមនីតិវិធី ៕

មតិយោបល់