ព័ត៌មានជាតិ

ផឹកចំស្រាកាច! អុកឡុកពេញផ្ទះ ដុតម៉ូតូចោល ផ្អើលសមត្ថកិច្ច

​បាត់ដំបង: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានបុរសម្នាក់ផឹកស្រវឹងបង្កហិង្សាអុកឡុកក្នុងផ្ទះហើយដុតម៉ូតូ១គ្រឿង ម៉ាក ហុងដា ស៊េរី២០១១ ឆេះអស់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោងជាង៤រសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅក្រុមទី៦ ភូមិចារ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។ជនសង្ស័យមានឈ្មោះ សួន សំអុល ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
បច្ចុប្បន្ន កម្លាំងជំនាញបានអប់រំធ្វើកិច្ចសន្យារួចឲ្យត្រលប់ទៅផ្ទះវិញ៕

មតិយោបល់