ព័ត៌មានជាតិ

តូចចិត្តមានជំងឺប្រចាំកាយនិងប្រចណ្ឌប្រពន្ធ ដុតផ្ទះសម្លាប់ខ្លួន!

​កំពតៈ សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានបុរសម្នាក់ ដុតផ្ទះធ្វើអត្តឃាតសម្លាប់ខ្លួន។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ទី១៨ ខែមីនា ឆ្នាំ២០១៨ ភូមិតាទែន ឃុំច្រែស ស្រុកជុំគិរី ខេត្តកំពត។

ជនរងគ្រោះមានឈ្មោះ គង់ សឿន អាយុ៥៥ឆ្នាំ នៅភូមិតាទែន ឃុំច្រែស ស្រុកជុំគិរី មានមុខរបរ កសិករ មានប្រពន្ធឈ្មោះ សែម សុខ លីន អាយុ៣៤ឆ្នាំ និងមានកូន៣នាក់។
ផ្ទះដែលឆេះ ធ្វើអំពីឈើប្រក់ក្បឿងទំហំ៦ម៉ែត្រគុណនឹង៨ម៉ែត្រ និងទ្រព្យសម្បត្តិក្នុងផ្ទះនឹងសាកសពឆេះខ្លោច។

មូលហេតុ ដោយសារជនរងគ្រោះមានជំងឺប្រចាំកាយ និងប្រចណ្ឌសង្ស័យថាប្រពន្ធក្បត់ចិត្ត ព្រោះប្រពន្ធនៅក្មេងជាងខ្លួន៕

មតិយោបល់