ព័ត៌មានជាតិ

កុំចេះតែហ៊ាន! កាន់ដំបងឫស្សីស្ទាក់គំរាមវាយប្លន់យកម៉ូតូ ជិះគេចខ្លួន ត្រូវសមត្ថកិច្ចបង្រ្កាបបាន!

កណ្តាល: ​​កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ មានករណីលួចមានស្ថានទម្ងន់ នៅ​ភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះ​ឈ្មោះ អេម លាងសែ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
​ចំណែកជនសង្ស័យ​ឈ្មោះ រុំ វាសនា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ: មិនពិតប្រាកដ មានទីលំនៅភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ​
វត្ថុតាងចាប់យក៖ ដំបងឫស្សីងាប់ទំហំប៉ុនកដៃក្មេង មានប្រវែង៥០សង់ទីម៉ែត្រ(របស់ជនសង្ស័យធ្វើសកម្មភាព),ម៉ូតូចំនួន​១គ្រឿង ម៉ាកហ្វីណូ(fino) ពណ៌ស លាយក្រហម គ្មានស្លាកលេខ(របស់ជនរងគ្រោះ)។

នៅមុនពេលកើតហេតុ​ ជនរងគ្រោះកំពុងជិះម៉ូតូឌុបបងស្រី និង ក្មួយប្រុសអាយុ៣ឆ្នាំ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានជួបឈ្មោះ រុំ វាសនា ភេទប្រុស អាយុ២៨ឆ្នាំ ដៃកាន់ដំបងឫស្សីប្រវែងកន្លះម៉ែត្រ បានមកស្ទាក់គំរាមវាយទៅលើឈ្មោះ អេម លាងសែ​។ ភ្លាមនោះជនរងគ្រោះបានដួលម៉ូតូរួចជនសង្ស័យបានលើកម៉ូតូជិះមកទិសខាងជើងបាត់ទៅ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាមកម្លាំងនគរបាលប៉ុស្តិ៍ក្រាំងយ៉ូវសហការជាមួយកម្លាំងនគរបាលស្រុកស្អាងបានស្ទាក់ចាប់បានជនសង្ស័យខាងលើរួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្តនីតិវិធី៕

មតិយោបល់