ព័ត៌មានជាតិ

ជួយShare ផង! ក្មេងស្រីរៀននៅវិទ្យាល័យ ពាមជីកងម្នាក់ ជិះកង់មករៀន តែបាត់ខ្លួនរហូតមិនឃើញត្រឡប់ទៅផ្ទះ!

កំពង់ចាម: នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ មានករណីស្ត្រីម្នាក់ឈ្មោះ យី ខឿន អាយុ៥៤ឆ្នាំ ស្នាក់នៅភូមិអង្គរបានទី១ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម បានមករាយការណ៍ប្រាប់សមត្ថកិច្ចថានៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៦និង៣០នាទី កូនស្រីរបស់គាត់ឈ្មោះ ផូ រីណា អាយុ១៥ឆ្នាំ បានជិះកង់មករៀននៅវិទ្យាល័យពាមជីកង ហើយបានបាត់ខ្លួន រហូតមកដល់ពេលនេះមិនទាន់ឃើញត្រឡប់មកផ្ទះវិញនៅឡើយទេ។
ចំពោះករណីនេះដែរ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃើញមានកង់១គ្រឿង និងសម្លៀកបំពាក់សិស្ស១កំប្លេផ្ញើនៅផ្ទះប្រជាពលរដ្ឋនៅក្បែរសាលានោះ។

ដូច្នេះបើបងប្អូនណាបានឃើញក្មេងស្រីដែលមានភិនភាគដូចក្នុងរូបខាងក្រោម សូមទំនាក់ទំនងតាមទូសព្ទដែលមានលេខ ០៩៧ ៨ ៧០៥ ៥២២(លោកអធិការស្រុកកងមាស) ៕

មតិយោបល់