ភ្នំពេញៈ រថយន្តព្រូសមួយគ្រឿង និងរថយន្តហាយឡែនឌ័រមួយគ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្ន ត្រង់ចំណុចផ្លូវបំបែកជាបួន ទើបបង្កអោយរថយន្តទាំងបុកគ្នាពេញទំហឹងរងការខូចខាតទាំងសងខាង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ត្រង់ចំណុចក្បែរស្ពានអាកាស៧មករា តាមបណ្តោយផ្លូវកម្ពុជាក្រោមកែងនិងផ្លូវ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក តូយូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-6854 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២៥៦ ក្នុងទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្ន។ លុះមកដល់ចំណុចកើតហេតុក៏បានបើកឆ្លងកាត់ផ្លូវកម្ពុជាក្រោម ខណៈពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AK-7891 ដែលបើកបរដោយប្តីប្រពន្ធមួយគូ តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុករថយន្តព្រូសខាងលើពេញទំហឹងបណ្តាលអោយរថយន្តព្រូសខ្ទៀតជ្រុលឡើងទៅលើខឿនតាមចិញ្ចើមផ្លូវ រងការខូចខាតធ្លាក់កាងនិងកំពឹតទ្វារផ្នែកខាងមុខចំហៀងខាងស្តាំ ។ ចំណែកឯរថយន្តហាយឡែនឌ័ររងការខូចខាតកំពឹតផ្នែកមុខយ៉ាងដំណំ តែមិនបង្កអោយមានអ្នកទទួលរងរបួសនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុហើយបានអោយភាគីទាំង២និយាយចរចាដោះស្រាយគ្នាហើយដោយភាគីទាំង២មិនចង់មានរឿងវែងឆ្ងាយក៏ព្រមយករថយន្តទៅជួលជុសរាងៗខ្លួនដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
https://www.youtube.com/watch?v=vfHMEzNX03o
មតិយោបល់