បាត់ដំបងៈ មានករណីបុរសម្នាក់ បានគិតខ្លីធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯង កាលពីវេលាម៉ោង៤និង១៣នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្រុមទី៤ ភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហៀង សឿង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ មុខរបរធ្វើចម្ការ។
ចំណែកមូលហេតុ គឺបណ្តាលមកពីខូចចិត្តនឹងសុំជានាជាមួយប្រពន្ធមិនត្រូវគ្នា (ក្រោយពីបែកគ្នារយៈពេលប្រហែលមួយឆ្នាំកន្លងមកហើយ)។ នៅពេលត្រលប់មកដល់ផ្ទះ ក្នុងយប់ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៨ នៅវេលាម៉ោង ១យប់ ជនរងគ្រោះបានចូលសម្រាកលើអង្រឹងក្នុងខ្ទមខាងមុខផ្ទះ លុះដល់វេលាម៉ោងប្រហែល ៣ ទៀបភ្លឺ ឪពុកជនរងគ្រោះក្រោកពីដេកមិនឃើញកូនដេកក្នុងអង្រឹងក៏ដើររកមើល ក៏ប្រទះឃើញកូនចងកសម្លាប់ខ្លួននៅដើមស្វាយជាប់ខ្ទមខាងមុខផ្ទះតែម្តង។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់