បើទោះបីជាមិនបានជាប់ជម្រើស ១១ នាក់ដំបូងក៏ពិតមែន តែក្រោយពីបានផ្លាស់ប្តូចូល ខ្សែប្រយុទ្ធវ័យចំណាស់ ឃួន ឡាបូរ៉ាវី បានតែតបាល់បញ្ចូលទី ជួយឲ្យជម្រើសជាតិកម្ពុជា យកឈ្នះម្ចាស់ផ្ទះ ឡាវ ដោយលទ្ធផល ១ទល់០ ក្នុងជំនួនមិត្តភាព មុននេះបន្តិច។
ជាការពិតណាស់លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកជម្រើសជាតិកម្ពុជា បានដាក់កីឡាករវ័យក្មេងជាច្រើនក្នុងជម្រើស ១១ នាក់ដំបូង នៃជំនួបមិត្តភាពនេះ រួមមាន ម៉ាត់ នូរុណ របស់ អគ្គិសនីកម្ពុជា ដែលទើបជាប់ជម្រើសជាតិលើកដំបូង ខ្សែបម្រើ សិុន កក្កដា នឹង ឆេង ម៉េង ជាដើម។ ប៉ុន្តែគោព្រៃកម្ពុជា មិនអាចធ្វើអ្វីម្ចាស់ផ្ទះបានឡើយ តែក្រោយពេលប្តូខ្សែប្រយុទ្ធជើងចាស់ ឃួន ឡាបូរ៉ាវី ហើយឈានដល់នាទី ៨៦ កីឡាករ ប្រាក់ មន្នីឧត្តម បានទាត់បាល់ពិន័យលើទៅមុខទី ធ្វើឲ្យ បូរ៉ាវី តែតបញ្ចូលទីបានសម្រេច នឹងទទួលជ័យជម្នះតែម្តង។
គួរំលឹកថា គោព្រៃកម្ពុជា យកការប្រកួតមិត្តភាពនេះ សម្រាប់ត្រៀមប្រកួតផ្លូវការធំមួយ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ជាមួយ ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងជំនួបបិទពូល C នៃពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup UAE 2019 នៅប្រទេសតាហ្ស៊ីគីស្ថាន (ទឹកដីកណ្ដាល)៕
មតិយោបល់