ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកកាសែត​ឡប់ៗ លូន​ចូល​រ៉ូ​បនាង America Ferrer (Video Inside)

តួ​ស្រី​របស់​រឿង The Ugly Betty នាង America Ferrera ដែល​ស្លៀកពាក​រ៉ូប​ពណ៌​ស​អូស​នឹង​កម្រាលព្រំ​ក្រហម បង្ហាញ​ដើមទ្រូង​ឡើង​មូលក្លំ ក្នុង​កម្ម​វី​ធី Cannes ជា​លើកដំបូង បានបង្ហាញ​ស្នាម​ញឹម ដាក់​កាម៉េរ៉ា មុន​នឹង​ហេតុការណ៍ ដ៏​ភ្ញាក់ផ្អើល ជាមួយនឹង​ឈុត​ឆាក​ដែល​មិន​គួរឲ្យ​ជឿ ។​

​នៅលើ​កម្រាលព្រំ​ក្រហម ដែល​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃ​ទី ១៦ ខែ ឧសភា ម្សិលមិញ​នេះ នាង Cameras បាន​ទទួល​រឿង​ភិតភ័យ និង​ភ្ញាក់ផ្អើល ខណ:​ដែល អ្នកកាសែត​របស់ New York Post ម្នាក់​ឈ្មោះ Vitalii Sediuk បាន​ក្រាប​លូន​ចូល​រ៉ូ​បនាង Cameras ខណ:​ដែល​នាង​កំពុង​ឈរ​ថត ។​រឿង​នេះ​ដែរ បាន​ធ្វើឲ្យ​ព្រឹត្តិការណ៍​ទាំងមូល ទទួល​រឿង​គួរឲ្យភ្ញាក់ផ្អើល ។​

​អ្នកកាសែត Vitalii Sediuk កាលពី​ឆ្នាំ ២០១២ ក៏​ធ្វើ​រឿង​ភ្ញាក់ផ្អើល​ម្តង​ផងដែរ ដោយ ចាប់​តារា​សម្តែង Will Smith ថើប ខណ:​ដែល​ដាក់​សម្ពោធ​រឿង Men In Black 3 ។ ក្រោយមក​ទៀត​គាត់​ក៏​បាន​បង្ក​ព្យុះភ្លៀង នៅលើ​ឆាក ក្នុង​កម្មវិធី Grammys ក្នុង​ឆ្នាំ ២០១៣ ផងដែរ​។​

​បញ្ជាក់​ផង​ដែរ​ថា​កម្មវិធី Cannes នេះដែរ គឺ​ជា​កម្មវិធី ប្រកួតប្រជែង​ខ្សែភាពយន្ត ដោយ​មាន​ខ្សែភាពយន្ត​ចូលរួម​ប្រកួត​រហូតដល់​ទៅ ១៨ ក្នុងនោះ​ក៏​មាន​គំនូរជីវចល ” How To Train Your Dragon 2 ” និង​បញ្ចប់​នៅ​ថ្ងៃ​ទី ២៤ ខែ ឧសភា ទើប​រកឃើញ​ខ្សែភាពយន្ត​ដែល​ឈ្នះ​៕
//i1272.photobucket.com/albums/y389/domneng/3D%20Gun/2014-05-17_125213_zpsc5739fa1.png
//i1272.photobucket.com/albums/y389/domneng/3D%20Gun/2014-05-17_125256_zpsb0c10735.png
//i1272.photobucket.com/albums/y389/domneng/3D%20Gun/2014-05-17_125241_zps7c99fbe0.png
ទស្សនាវីដេអូ​ដូចខាង​ក្រោម​៖

មតិយោបល់