រតនគិរីៈ អគ្គិភ័យមួយ បានឆាបឆេះនៅផ្ទះលក់ឥវ៉ាន់ចាប់ហ៊ួយ មួយកន្លែងខ្ទេចអស់ទាំងស្រុង ដោយគិចជាទឹកប្រាក់ខាតបង់សរុបជិតមួយម៉ឺនដុល្លារ ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៨ ដែលមានទីតាំងស្ថិតនៅភូមិហ្វាំង ឃុំប៉ុង់ស្រុកវើនសៃ ខេត្តរតនគិរី ។
ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ ព្រៀនា អាយុ៣៨ឆ្នាំ ជនជាតិឡាវ ប្រពន្ធឈ្មោះ កែវ ថង ជនជាតិឡាវ មានកូន៣នាក់ ស្រី២ ប្រុសម្នាក់។
តាមសមត្ថកិច្ច បានឲ្យដឹងថា អគ្គិភ័យនេះ បានឆេះផ្ទះអស់ពីរខ្នងដែលទំហំ ១០ X១២ម៉ែត្រ ជញ្ជាំងឈើ ប្រក់ដំបូលប្រូស៊ីម៉ង សំណាងល្អហេតុការណ៍នេះ មិនបង្កឲ្យមានរងរបួសនោះទេ៕

មតិយោបល់