ព័ត៌មានជាតិ

ព្រលឹមស្រាងៗ រថយន្តដឹកស៊ីម៉ង់ត៍ ក្រឡាប់ផ្ងារជើងទ្រមេឃ!

​សៀមរាបៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿង ក្រឡាប់ផ្ងារជើង នៅវេលាម៉ោងជិត៤ទៀបភ្លឺ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅលើដងផ្លូវជាតិលេខ៦ ភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

រថយន្តម៉ាក ហ្វូសូ.រ៉ឺម៉ក ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ព្រះសីហនុ3A-0570 (អ្នកបើកបររត់បាត់) ហើយមិនបណ្តាលឲ្យមនុស្សរងរបួសទ្បើយ៕

មតិយោបល់