កំពង់ចាម: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកទឹកកមួយគ្រឿង បានបុកពីក្រោយរថយន្តស្ទូចដឹកដែក ពេញទំហឹង រហូតគាបមនុស្ស២នាក់ ក្នុងកាប៊ីនរថយន្តស្លាប់យ៉ាងរន្ធត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០ ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមេទឹកទំនប់ថ្មីខាងត្បូងផ្លូវជាតិលេខ៦អា ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើង រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-1533 បើកបរពីត្បូងទៅជើង ដល់ចំណុចខាងលើបានប៉ះទង្គិចពីក្រោយជាមួយរថយន្តមួយគ្រឿងម៉ាកហុីណូ ពណ៌ស ស្លាកលេខ ព្រះសីហនុ 3A-1880 ដែលបានខូចឈប់ នៅលើផ្លូវថ្នល់ មានទិសដៅពីត្បូងទៅជើង (ស្របទិសគ្នា)ពេញទំហឹងបណ្តាលឲ្យស្លាប់២នាក់តែម្តង។ ចំណែកអ្នកបើកបរថយន្តហ៊ីណូ បានរត់គេចខ្លួនបាត់៕





មតិយោបល់