ព័ត៌មានជាតិ

ដើរសុខៗប៉ះបង្គោលភ្លើងដែកសាធារណៈ ឆក់ស្លាប់នៅនឹងកន្លែង!

សៀមរាបៈ លោកវរសេនីយ៍ត្រី ដា ចំរើន អធិការរងក្រុងសៀមរាប បានប្រាប់Post News ថា មានករណីមនុស្សឆក់ចរន្តអគ្គិសនីស្លាប់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅបង្គោលភ្លើងលេខ៥៥៩ ផ្លូវបេតុង ធនាគាអេស៊ីលី ជិតហាង ម្លះអង្គរថ្មី ស្ថិតនៅក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ភា មិនស្គាល់ត្រកូល ភេទស្រី អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកហាង តាលាភអូរឫស្សី២ ស្នាក់នៅបណ្តោះអាសន្ន បន្ទប់ជួលភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ កំពុងដើរតាមផ្លូវហើយទៅប៉ះបង្គោលភ្លើងដែកសាធារណៈ ត្រូវឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យស្លាប់។

សុំបញ្ជាក់ថា សពពុំទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានតម្កល់ទុកនៅវត្តគោកចករង់ចាំបងប្អូន៕

មតិយោបល់