ភ្នំពេញៈ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពគាស់បន្ទប់ជួលកម្មការិនីរោងចក្រ បានសម្រេច៣បន្ទប់ លួចបានហើយទៅបន្តទៅគាស់បន្ទប់ជួលទី៤ស្រាប់ម្ចាស់ផ្ទះមកទាន់ចាប់វាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅបន្ទប់ជួលព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ អូន តារា ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រកដ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ។
តាមប្រភពពត័មានពីសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានមកអង្គុយលេងនៅតូបកាហ្វេ ខណៈដែលកំពុងអង្គុយលេងគាត់ក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើលក្នុងបរិវេណផ្ទះជួល ស្រាប់តែឃើញជនសង្ស័យកំពុងធ្វើសកម្មភាពគាស់បន្ទប់កម្មការិនីរោងចក្រ។ ភ្លាមនោះរូបគាត់បានស្រែកថាចោរៗទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរព័ទ្ធចាប់វាយទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយពេលកើតហេតុជនសង្ស័យបានសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលចោមចៅ៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដើម្បីចាត់កាបន្ត៕
មតិយោបល់