Post News Media ព័ត៌មានជាតិ អាសូរ! បុរសម្...

អាសូរ! បុរសម្នាក់ ជួសជុលគោយន្តខូចពេលយប់ ត្រូវទ្រុងបែនធ្លាក់សង្កត់ស្លាប់!

​កំពង់ធំ: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញបុរសម្នាក់ត្រូវទ្រុងបែនធ្លាក់សង្កត់បណ្តាលឲ្យស្លាប់ ខណ:ដែលកំពុងជួសជុកគោយន្តទាំងយប់។

ហេតុការណ៍កើតឡើងកាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ភូមិពោធិ៍ខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ជនរងគ្រោះមានឈ្មោះ កៀន គាម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃស្រងែ ឃុំបល្ល័ង្ក ស្រុកបារាយណ៍។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ បានបើកគោយន្តកែច្នៃមួយគ្រឿងនៅផ្លូវជាតិលេខ៦កាលពីវេលាម៉ោងជិត៨យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ លុះមកដល់ចំណុចកើតហេតុ គោយន្តក៏ខូច ទើបជនរងគ្រោះ បានលើកទ្រុងបែនឡើងលើ ដើម្បីជួសជុល តែជាអកុសល ក៏ត្រូវទ្រុងបែនធ្លាក់មកសង្កត់ជនរងគ្រោះស្លាប់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវទ្រុងបែនធ្លាក់សង្កត់ ស្លាប់ដោយខ្លួនឯងប្រាកដមែន៕