ព័ត៌មានជាតិ

ក្មេងស្រីៗ២នាក់ ជិះម៉ូតូZoomer-X ទៅបុកនឹងរថយន្តឡិចស៊ីស របួសធ្ងន់និងស្រាល!

កោះកុង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូZoomer-X បានបុកជាមួយនឹងរថយន្តឡិចស៊ីសRX300 បណ្តាលឲ្យក្មេងស្រី២នាក់របួសធ្ងន់និងស្រាល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី២១​ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចទល់មុខអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាកZoomer-X គ្មានស្លាកលេខជិះឌុបគ្នាដោយក្មេងស្រី២នាក់ ទៅបុកនឹងរថយន្តម៉ាកឡិចសុីស RX 300 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ បាត់ដំបង 2A-6620 បើកបរដោយបុរសម្នាក់ពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតែម្តង៕

មតិយោបល់