ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកសួរចម្លើយរកបក្ខពួកបន្ថែម

ភ្នំពេញ: អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០១និង៣០នាទី ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាល នៃគណះអភិបាលខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្តាន់២ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ។
-ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ផែន វណ្ណះ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ(ជួញដូរ)។
»វត្ថុតាងចាប់យករួមមាន
១/ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់ធំ។
២/ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួនធំ។
ចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

 

មតិយោបល់