ព័ត៌មានជាតិ

សម្តេចតេជោហ៊ុន សែន បង្ហូទឹកភ្នែកជួនដំណើរសពលោកសាយ ភូថង ទៅកាន់សុគតិភព

កោះកុង: នៅរសៀលថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអុំ សាយ ភូថង អតីតអនុប្រធានក្រុមប្រឹក្សារដ្ឋ (អនុប្រធានរដ្ឋ) នៅវត្ត ខ្លងយ៉ៃ ស្រុក ខ្លងយ៉ៃ ប្រទេសថៃ។ លោកអុំ សាយ ភូថង បានទទួលមរណ:ភាពកាលពីពេលថ្មីៗកន្លងទៅនេះដោយរោគជរាពាធ។

សម្តេចតេជោបានមានប្រសាសន៍ថា នេះគឺជាការបាត់បង់វិរជនដ៏សំខាន់បំផុតម្នាក់របស់កម្ពុជា។ ស្មារតីលះបង់ និងបូជាគ្រប់យ៉ាងដើម្បីបុព្វហេតុជាតិ មាតុភូមិនគឺពលរដ្ឋកម្ពុជាចងចាំគ្រប់គ្នា។ ពិធីសាសនាដែលបានធ្វើ នៅក្នុងប្រទេសថៃ គឺដោយសារសំណូមពររបស់សាច់ញាតិក្រុមគ្រួសារសពដែលសព្វថ្ងៃកំពុងរស់នៅក្នុងប្រទេសថៃ។ ទន្ទឹមនឹងនេះ ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលថៃ និងអាជ្ញាធរថៃគ្រប់លំដាប់ថ្នាក់ដែលបានសហការ និងជួយដល់ការ បា្ររព្វពិធីនេះ។

សម្តេចតេជោបានបញ្ជាក់ថា ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព និងសូមឲ្យវិញ្ញាណក្ខន្ធ លោកអុំ សាយ ភូថង បានទៅកាន់សុគតិភព៕

មតិយោបល់