កំពង់ធំៈ មានករណីអគ្គិភ័យមួយ បានឆាបឆេះពំនូកចំបើង ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិសិរីសាមគី្គជើង ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ចំបើងដែលឆេះនេះមានឈ្មោះ អោ កវី ភេទប្រុស អាយុ៥៤ឆ្នាំ ហើយករណីឆេះខាងលើនេះ មិនបង្កឲ្យខូចខាតទ្រព្យសម្បត្តិ និងរបួសមនុស្សឡើយ ដោយមានការជួយអន្តរាគមន៍ទប់ស្កាត់ទាន់ពេល ពីសំណាក់រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ បានចេញអន្តរាគមន៍១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន១ឡាន ស្មើនិង៥ម៉ែត្រគូប។
ចំណែកមូលហេតុ បណ្តាលមកពីដុតគល់ត្នោតនៅក្បែរពំនូកចំបើង ទើបបណ្តាលឲ្យឆេះរាលដាលបែបនេះតែម្តង៕
មតិយោបល់