ភ្នំពេញៈ ជនជាតិវៀតណាម ចំនួន២២នាក់ ក្នុងនោះមានស្រី២នាក់ផងដែរ និងត្រូវបាន នាយកដ្ឋានសើបអង្កេតនិង អនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន្តធ្វើការបណ្តេញចេញពីកម្ពុជានាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ ទៅតាមច្រកទ្វារអន្តរជាតិព្រែកចាក ។
ប្រធាននាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តន៍និតិវិធី នៃអគ្គនាយកដ្ឋានលោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានប្រាប់ថា ជនជាតិវៀតណាម ទាំង២២នាក់នេះ ត្រូវបានកម្លាំងនគរបាល អន្តោប្រវេសន្ត ឃាត់ខ្លួនមកពី ខេត្តសៀមរាប, ខេត្តកោះកុង,និងរាជធានីភ្នំពេញ។
លោកឧត្តមនីយិ៍ទោ អ៊ុក ហៃសីឡាបានបញ្ជាក់ថា នៅក្នុងចំណោមជន អន្តោប្រវេសន្តវៀតណាម ២២នាក់នេះ ស្ថានទូតវៀតណាម បានចេញ លិខិតបើកផ្លូវឲ្យបានតែចំនួន៥ នាក់ប៉ុណ្ណោះ ក្រៅពីនេះដោយពួកគាត់ខ្លះ បានចាកចេញពី ប្រទេសវៀតណាមយូរ មិនមានអត្តសញ្ញាណប័ណ្ណ វៀតណាម និងមិនមានអាស្រ័យដ្ឋានច្បាស់លាស់ នៅប្រទេសវៀតណាម ត្រូវការ ស៊ើបបញ្ជាក់រយៈពេលយូរទៀត ៕
មតិយោបល់