មណ្ឌលគិរីៈ មានករណីបុរស២នាក់ បានឆក់ត្រី បែរជាត្រូវឆក់ចំខ្លួនឯងស្លាប់ម្នាក់យ៉ាងរន្ធត់ និងម្នាក់ទៀតរបួសស្រាល កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់បានទៅឆក់ត្រី បណ្ដាលឲ្យឆក់ខ្លួនឯងទាំង២នាក់ ប៉ុន្តែម្នាក់រងគ្រោះស្រាល បានមករាយការណ៍ដល់កម្លាំងសមត្ថកិច្ច ក្នុងនោះមានឈ្មោះ ស៊ឹម វ៉ាន់នឿន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិពូហ្យាម សែនមនោរម្យ បានបញ្ជូនទៅព្យាបាលនៅមន្ទីរសម្រាកព្យាបាលសុខ បញ្ញា ខេត្តមណ្ឌលគិរី និងទី២ឈ្មោះ តេង ចាន់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិពូហ្យាម សែនមនោរម្យ ស្លាប់នៅនឹងកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចចុះទៅកន្លែងកើតហេតុ និងជួយយកសពមកតម្កល់នៅវត្តគិរីប្រឹក្សារាម (វត្តអូររាំង) និងធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់