ព័ត៌មានជាតិ

ព្រៃផ្សៃណាស់! រំលោភនាងហើយ វាយសម្លាប់ញាត់គុម្ពដេកចុងចម្ការកៅស៊ូ!

រតនគិរីៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញសពយុវតីម្នាក់នៅក្នុងគុម្ពដេក ចុងចម្ការកៅស៊ូ ទាំងអាក្រាតកាយ ត្រូវបានជនសង្ស័យចាប់រំណលោភរួចសម្លាប់ចោល។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅក្នុងគុម្ពដេក ចុងចម្ការកៅស៊ូចម្ងាយប្រហែល៦០០ម៉ែត្រពីផ្ទះ ភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ជនរងគ្រោះមានឈ្មោះ រ៉ន សេងហ៊ង ភេទស្រី អាយុ២០ឆ្នាំ។ ជនរងគ្រោះបានបាត់ពីផ្ទះនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ប៉ុន្តែពួកគាត់នាំគ្នា ដើររកដែរតែមិនឃើញ លុះដល់ម៉ោងប្រហែល៩ព្រឹក ថ្ងៃទី២៥ ខែមីនា ស្រាប់តែមានប្រជាពលរដ្ឋប្រទះឃើញសពកូនរបស់គាត់ ដេកស្លាប់នៅក្នុងគុម្ពដេក ចុងចំការកៅស៊ូ ចម្ងាយពីផ្ទះចំការប្រហែល៦០០ម៉ែត្រ ដេកស្លាប់ទាំងខ្លួនអាក្រាតកាយ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលស្រុកអូរយ៉ាដាវ បានចុះត្រួតពិនិត្យកន្លែងកើតហេតុ ដោយធ្វើកោសល្យវិច័យ បង្ហាញថាករណីនេះ គឺរំលោភសម្លាប់ ព្រោះក្បែរកន្លែងកើតហេតុ បន្សល់ទុកដូចជាដំបងឈើជ្រុង(ដៃរណែង)មានជាប់ឈាម។ ចំណែកសាកសពប្រគល់សាកសព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញបានសហការជាមួយកម្លាំងអធិការស្រុកអូរយ៉ាដាវកំពុងធ្វើការស្រាវជ្រាវសើបអង្កេតតាមនីតិវិធី៕

https://youtu.be/Up7E34XOOFQ

មតិយោបល់