ព័ត៌មានជាតិ

តខ្សែភ្លើងខុសបច្ចេកទេស ក៏ត្រូវឆក់ស្លាប់ក្នុងបន្ទប់ទឹកយ៉ាងទាន់ហន់

ព្រៃវែងៈ បុរសម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ និង២៥នាទីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងបន្ទប់ទឹកផ្ទះរបស់ខ្លួន នៅភូមិស្នោ ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ជិន សុធាន ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ហើយមូលហេតុនោះ គឺដោយសារជនរងគ្រោះ បានតភ្លើងក្នុងបន្ទប់ទឹក ដោយមិនមានការប្រុយប្រយ័ត្ន ទើបបណ្ដាលឲ្យឆក់ស្លាប់បែបនេះ។

ក្រោយសមត្ថកិច្ច បានពិនិត្យ និងធ្វើកោសល្យវិច័យរួច ក៏បានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់