ព័ត៌មានកីឡា

ហង្សក្រហម ចាប់ផ្តើមចងជើង Salah

ការលេចធ្លាយនូវពត៌មានជាច្រើន ទាក់ទងនឹងក្លិបយក្ស​អេស្ប៉ាញ ទាំង២ Real Madrid និង Barcelona កំពុងចាប់អារម្មណ៍ចង់បានកីឡាករឆ្នើម Mohamed Salah ពីក្រុមហង្សក្រហម Liverpool បានធ្វើឲ្យក្លិប​អង់គ្លេសមួយនេះ ព្រួយបារម្ភខ្លាចបាត់បង់យ៉ាងខ្លាំង។

បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool បានត្រៀមចងជើង Mohamed Salah មិនឲ្យចាកចេញពី Anfield ឡើយ​នៅរដូវកាលក្រោយនេ។ Liverpool បានត្រៀមតម្លើងថ្លៃ​ឈ្នួលប្រចាំសប្តាហ៍ដល់ Salah រហូតដល់ទៅ ២០ម៉ឺនផោនក្នុងមួយសប្តាហ៍ ពោល Salah នឹងក្លាយជាកីឡាករ ដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេ​បំផុត នៅ Anfield ។

ជាការពិតណាស់ Mohamed Salah បានផ្លាស់ពីក្រុម Roma មកកាន់ Liverpool កាលពីរដូវក្តៅមុន ក្នុងតម្លៃ ៣៤,៣លានផោន ដោយទទួលបានប្រាក់ឈ្នួល ១២ម៉ឺនផោនក្នុងមួយ សប្តាហ៍ ។ ក៍ប៉ុន្តែ ការលេងមិនទាន់បានមួយរដូវកាល​ស្រួលបួលផង Salah បានបង្ហាញទម្រង់លេង យ៉ាងល្អ រហូតមានក្លិបធំៗជាច្រើនដូចជា Real Madrid និង Barcelona ហ៊ានផ្តល់តម្លៃ ២០០លានផោន ដើម្បីទិញ​យកកីឡាករអេហ្ស៊ីបរូបនេះ។

ដោយយល់ច្បាស់ពី​ស្ថាន​ការណ៍ ឈានទៅរកការបាត់បង់បែបនេះ ក្រុមហង្សក្រ​ហម Liverpool បានសម្រេចចិត្ត តម្លើងប្រាក់ឈ្នួល​ដល់​កីឡាកររូបនេះ រហូតដល់ទៅ ២០ម៉ឺនផោន ក្នុងមួយសប្តាហ៍ ហើយក្លាយជាកីឡាករ ដែលមានប្រាក់​ពលកម្មខ្ពស់ជាងគេបំផុតប្រចាំ Liverpool ផងដែរ។

មតិយោបល់