ភ្នំពេញៈ ភ្ញាក់ផ្អើល និងសរសើអ៊ុស្រី សុខ ហួន មានអាយុ៧០ឆ្នាំ កូនស្លាប់ចោលអស់ រស់នៅទទួលបន្ទុកចិញ្ចឹមចៅពីរនាក់ក្នុងបន្ទប់ជួលក្បែរវត្តសន្សំកុសល ដោយមានព្រះសង្ឃចិត្តធម៌មួយអង្គ គង់នៅវត្តមហាមន្ត្រី ចេញថ្លៃជួលបន្ទប់ឲ្យ។ ដោយជួបការលំបាក អត់ខ្លាំងពេក អ៊ុំស្រីដាច់ចិត្តស្កាត់មករកជួប ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំការសណ្តោសប្រណី។
អ៊ុំស្រីប្រាប់ថា គាត់ហ៊ានចូលមកដល់អាវុធហត្ថរាជធានីភ្នំពេញ ក៏ព្រោះគាត់ធ្លាប់បានមើលព័ត៌មាន និងស្តាប់វិទ្យុដឹងថាលោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មានចិត្តល្អតែងតែជួយដល់អ្នកទីទាល់ក្រ ជាពិសេសកាលស្ត្រីម្នាក់មានប្តីជាចោរប្លន់ទូរស័ព្ទ ហើយបាញ់សម្លាប់ខ្លួនឯងពេលអាវុធហត្ថព័ទ្ធជាប់។ លោកមិនត្រឹមតែមិនចោទប្រកាន់ប្រពន្ធដែលមិនជាប់ពាក់ព័ន្ធប៉ុណ្ណោះទេ ថែមទាំងបានជួយ ឧបត្ថម្ភថវិកាគាត់ ទៅរកស៊ីចិញ្ចឹមជីវិតនិងដោះបំណុលធនាគារទៀត ធ្វើឲ្យអ៊ុំស្រីមានការកោតសរសើរលោក ទើបពេលគាត់អត់ខ្លាំងគាត់ក៏នឹកដល់ទឹកចិត្តសណ្តោសប្រណីរបស់លោក។
ឃើញដូច្នេះ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានបញ្ជាឲ្យលោកវរៈសេនីយ៍ឯក ពូ ដាវី ជាមេបញ្ជាការរង អាវុធហត្ថរាជធានីភ្នំពេញ យកអង្ករពីរការ៉ុង, ទឹកត្រីទឺកស៊ីអ៊ីងពីរយួរ និងថវិកាមួយចំនួន ឧបត្ថម្ភជូនដល់អ៊ុំស្រី ដើម្បីដោះស្រាយទុក្ខលំបាកមួយគ្រា និងចាំរកការងារសមរម្យជូនអ៊ុំស្រី ដើម្បីបានចំណូលចិញ្ចឹមជីវិត៕
មតិយោបល់