តាកែវៈ មានករណីបុរសពោះម៉ាយម្នាក់ ស្រវឹងខួប បានដេកស្លាប់តែម្នាក់ឯង ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅភូមិកន្ទួត ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កែវ រ៉េត ភេទប្រុស អាយុ៤៨ឆ្នាំ ជាបុរសពោះម៉ាយ រស់នៅជាមួយម្តាយក្នុងភូមិឃុំកើតហេតុខាងលើ។
ចំណែកមូលហេតុ ស្លាប់ដោយបញ្ហាសុខភាពផ្ទាល់ខ្លួន (ស្រវឹងខួបមិនហូបបាយ២ថ្ងៃមកហើយ) ពេលនេះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់