ព័ត៌មានជាតិ

ចូលបន្ទប់ទឹកយូរពេក! អើតមើលទើបដឹងថាផ្កាប់មុខស្លាប់ក្នុងអាងទឹក

កណ្តាលៈ លោកអធិការស្រុកកោះធំ បានប្រាប់ Post News ថា នៅថ្ងៃ អាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៤និង៤០នាទីរសៀល មានករណីបុរសម្នាក់លង់ទឹកអាងក្នុងបន្ទប់ទឹក បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចក្នុងអាងបន្ទប់ទឹក របស់ឈ្មោះ ផាត់ ប៉េង(បងជីដូនមួយជនរងគ្រោះ) នៅក្នុងភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ជឹម ធា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ(ជាមនុស្សញៀនស្រាផឹកជាប្រចាំ) មានទីលំនៅ ភូមិព្រែកធន់ ឃុំ ព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

យោងតាមការឆ្លើយបំភ្លឺរបស់ឈ្មោះ ឃឹម ហឿន ត្រូវជាបងជនរងគ្រោះ នឹងឈ្មោះផាត់ ប៉េង ត្រូវជាបងជីដូនមួយ ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះជាមនុស្សញៀនស្រា ផឹកជាប្រចាំ ម្តាយឪពុកស្លាប់ចោល ហើយ រស់នៅជាមួយបងប្អូន ម្តងនៅជាមួយអ្នកនេះ ម្តងនៅជាមួយអ្នកនោះ ពេលខឹងគេម្តងៗ។ លុះនៅថ្ងៃកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹងរួចដើរចេញពីផ្ទះបង ភូមិព្រែកធន់ ឃុំព្រែកថ្មី មកផ្ទះបង ប្អូន នៅភូមិព្រែកប៉ុក ឃុំ ព្រែកស្តី លុះមកដល់ផ្ទះឈ្មោះផាត់ ប៉េង ត្រូវ ជាបងជីដូនមួយ ដោយម្ចាស់ផ្ទះមិននៅ ជនរងគ្រោះក៏ចូលក្នុងបន្ទប់ទឹក ហើយខ្ទាស់គន្លឹះទ្វារបន្ទប់ទឹកពីខាងក្នុង។ លុះនៅវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃខែ ឆ្នាំដដែល ឈ្មោះ ផាត់ ប៉េង មកពីចម្ការវិញ ឃើញបន្ទប់ទឹកបិទទ្វារ ក៏ចូលទៅបើក តែត្រូវជាប់គន្លឹះពីខាងក្នុង ផាត់ ប៉េង ក៏នៅរង់ចាំដើម្បីចូលបោកគក់ ខោអាវ ដោយចាំយូរ ពេកមិនឃើញ បើកទ្វារចេញក៏ឈរអើតមើល តាមចន្លោះឥដ្ឋខ្យល់ ក៏ឃើញមានមនុស្សស្លាប់ផ្កាប់មុខក្នុងទឹកអាងបន្ទប់ទឹក។

ក្រោយពីឃើញហេតុការណ៍ដូចនេះ ក៏ប្រាប់បងប្អូនជិតខាង នឹងរាយការណ៍ជូនសមត្ថកិច្ច។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញអធិការដ្ឋានដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ុយ ឈាង អធិការរង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល អាជ្ញាធរ ឃុំភូមិ លោកគ្រូពេទ្យ នឹងក្រមគ្រួសារជនរងគ្រោះដើម្បីគាស់គន្លឹះទ្វារបន្ទប់ទឹកមើល ទើបដឹងថា ជនរងគ្រោះ រួចគណៈកម្មការចម្រុះបានធ្វើការពិនិត្យកន្លែងកើតហេតុ នឹងពិនិត្យសាកសព ឃើញថា ជនរងគ្រោះមានស្នាមរលាត់ កោស សើរស្បែក ចុងភ្នែកខាងស្តាំ នឹងពកលើចិញ្ចើមខាងស្តាំទំហំ ប៉ុនមេដៃ។

តាមការសន្និដ្ឋាន ជនរងគ្រោះអាចរអិលជើងប៉ះនឹងអាងទឹក ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទៀតឡើយ។ តាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យ ជនរងគ្រោះពិតជារអិលជើងធ្លាក់ចូលក្នុងទឹកអាងលង់បណ្តាលឲ្យស្លាប់ប្រាកដមែន។

ក្រោយពីពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចយើងបានប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/Up7E34XOOFQ

មតិយោបល់