ថ្មីៗនេះដែរ កីឡាករ Mata ដែលលេងឲ្យក្លិប តោខៀវ បានធ្វើកុងត្រាសារជាថ្មី ជាមួយនឹងក្លិប ។ ការធ្វើកុងត្រានេះដែរ កីឡាករ Juan Mata នឹងត្រូវលេងឲ្យក្លិបតោខៀវ រហូតដល់ឆ្នាំ ២០១៨ ។ ខាងក្លិបបាននិយាយថា វាជារឿងដ៏អស្ចារ្យណាស់ ដែលខាង តោខៀវ អាចទាក់ទាញកីឡាករអេស្ប៉ាញ វ័យ ២៥ ឆ្នាំ នេះ ឲ្យនៅបន្ត ។ សម្រាប់ការកុងត្រានេះដែរ កីឡាករ Mata នឹងទទួលបានប្រាក់ខែ ១ សែន ផោន ក្នុងរយៈពេល មួយសប្តាហ៍ ដែលស្មើនឹង ១៥ ៣៤០០ ដុល្លារ ៕
ទស្សនាវីដេអូឃ្លិប Mata លេងឲ្យក្លិប Chelsea ៖
ព័ត៌មានជាតិ
មតិយោបល់