ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ លង់ទឹកត្រពាំងស្លាប់យ៉ាងអាណោចអាធ័ម!

តាកែវ: មានរណីក្មេងប្រុសម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ភូមិភូមិជ័យជោគ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ។

សពក្មេងរងគ្រោះមានឈ្មោះ បឿន បារាំង ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិក្រោម ឃុំគោចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មកស្នាក់នៅច្រូតស្រូវភូមិ-ឃុំកើតហេតុខាងលើ (ម៉ាស៊ីនបូត) ។

ចំណែកមូលហេតុ គឺបណ្តាលមកពីជនរងគ្រោះចុះមុជទឹកត្រពាំង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់