ព័ត៌មានជាតិ

សាំយ៉ុង បុកពីក្រោយរថយន្តម៉ាកដេវូ រងរបួសធ្ងន់ម្នាក់

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត២គ្រឿង បានបុកគ្នា បណ្តាលឲ្យបុរសម្នាក់រងរបួស។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៧៤-៧៥ ក្នុងភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រភពព័ត៌មានបានឲ្យដឹងថា ករណីនេះកើតឡើងរវាង រថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2K-9658 បើកបរដោយឈ្មោះ ថែ រក្សា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត នៅភូមិព្រៃឈើទាលក្រោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) បើកបរមកពីទិសខាងជើង លុះដល់ចំណុចខាងលើបានបុកគូទរថយន្តមួយគ្រឿង ពីខាងក្រោយម៉ាកដេវូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-4973 អ្នកបើកបរគេចខ្លួនបាត់ ដែលបើកបរមកពីទិសខាងជើង បណ្តាលឲ្យ អ្នកបើកបររថយន្តសាំយ៉ុង រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ តាមរយ:រថយន្តសង្គ្រោះបន្ទាន់៕

មតិយោបល់