ព័ត៌មានជាតិ

ឆបោករថយន្តគេ យកទៅលក់១៣៥.០០ដុល្លារ ចុងក្រោយខ្នោះ!

ភ្នំពេញៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីឆបោករថយន្តម៉ាកហាយឡែនឌ័រ យកទៅលក់ឲ្យបុរសម្នាក់ទៀត កាលពីឆ្នាំ២០១៤ ក្រុម៨ភូមិ(ខ១)សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។

ការចាប់ឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៥ ក្រុម៤ភូមិឃ្លាំងសាំងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះមានឈ្មោះ ខនធឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ លក់ដូរមានទីលំនៅផ្ទះលេខ៣០២ ផ្លូវលំ ក្រុម៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ។ ចំណែកជនសង្ស័យឈ្មោះ សេង សូរិយា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យ យករថយន្តទៅលក់ឲ្យបុរសម្នាក់ទៀតក្នុងតម្លៃ១៣៥.០០ដុល្លារ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាឆបោករថយន្ដយកទៅលក់ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍ឫស្សីកែវ ដើម្បីធ្វើកំណត់ហេតុនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់តាមផ្លូវច្បាប់៕

មតិយោបល់