ព័ត៌មានជាតិ

អាសូរណាស់! ស្ត្រីវ័យចំណាស់ម្នាក់ រអិលធ្លាក់ទឹកស្រះ ស្លាប់បាត់បង់ជីវិត

បាត់ដំបង: នៅវេលាម៉ោង ១២ រសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ មានករណីលង់ទឹកស្រះ បណ្ដាលឲ្យស្ត្រីវ័យចំណាស់ម្នាក់ស្លាប់បាត់បង់ជីវិត។

ជនរងគ្រោះ ឈ្មោះ ទូច ណាំង អាយុ ៦៧ឆ្នាំ ភេទស្រី រស់នៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហា បានទៅដងទឹក ស្រះក្រោយផ្ទះ រអិលធ្លាក់ចូលស្រះ លង់ទឹកស្លាប់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែង និងបានពិនិត្យសពជនរងគ្រោះ រួចក៏ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់