ព័ត៌មានជាតិ

តូចចិត្តមានជំងឺប្រចាំកាយ បុរសម្នាក់ធ្វើអត្តឃាត ដោយចង.កបញ្ចប់ជីវិតខ្លួនឯង

បាត់ដំបង: នៅវេលាម៉ោងប្រមាណ​ ៣ និង១០នាទីឈានចូលថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ​២០១៨​ មានករណីបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ត្រង់ចំណុចក្រោមដើមស្វាយ ក្រោយផ្ទះស្ថិតក្នុងភូមិពោធិ៍​ ឃុំព្រៃខ្ពស់​ ស្រុកបវេល​។

ជនរងគ្រោះឈ្មោះ​ ឡាយ​ គឹមហេង​ ភេទប្រុស​ អាយុ​ ៤៦ឆ្នាំ​ មុខរបរកម្មករ​ រស់នៅភូមិឃុំកើតហេតុខាងលើ​។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកធ្វើកោសល្យវិច័យលើសព ដោយពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាត​ពិតប្រាកដមែន​។

ករណីនេះ ដោយសារជនរងគ្រោះតូចចិត្តនឹងខ្លួនឯង មានជំងឺប្រចាំកាយ ទើបសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងបែបនេះ។ បច្ចុប្បន្ន​សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់