បុរសម្នាក់ជាជនជាតិឥណ្ឌាត្រូវបានប៉ូលីសក្នុងរដ្ឋRajasthanនៅក្បែរព្រំប្រទល់រវាងប្រទេសប៉ាគីស្ថាននិងឥណ្ឌាធ្វើការឃាត់ខ្លួនពីបទបញ្ជូននិងផ្តល់ព៍តមានផ្នែកកងទ័ពរបស់ឥណ្ឌាទៅឲ្យប៉ាគីស្ថាន។
ប៉ូលីសបាននិយាយចោទថាគេបានផ្តល់ព៍តមានពីសមយុទ្ធយោធាប្រព្រឹត្តទៅកាលពីសប្តាហ៍មុនរបស់ឥណ្ឌាទៅឲ្យទីភ្នាក់ងារពិសេសរបស់ប៉ាគីស្ថាន។ជារឿយៗប្រទេសទាំងពីរនេះតែងតែប្រកាន់និងចោទដាក់គ្នាពីការប្រើប្រាស់គិញសម្ងាត់រៀងខ្លួន។
ប៉ូលីសបានបន្ថែមទៀតថារូបគេបានព្យាយាមទូរស័ព្ទទៅបងប្អូនជនជាតិប៉ាគីស្ថានដែលជឿជាក់ថាជាអ្នកធ្វើការឲ្យទីភ្នាក់ងារពិសេសរបស់ប៉ាគីស្ថាន ប៉ុន្តែត្រូវបានគេចាប់បានទូរស័ព្ទមួយខ្សែនេះនិងបង្អាក់ដំណើរការ។ការចាប់ខ្លួនគឺស្ថិតនៅតំបន់មួយជិតទីក្រុងPokhranនៅក្នុងផ្ទះរបស់បុរសជាគិញសម្ងាត់រូបនេះហើយឥឡូវកំពុងតែបានគេសាកសួរពីរឿងរ៉ាវផងដែរ។
សវនាការកាត់ក្តីដែលបានធ្វើឡើងកាលពីថ្ងៃចន្ទនៅតុលាការJaipurបានបញ្ជូនគាត់ត្រឡប់ទៅវិញតែស្ថិតក្នុងការឃ្លាំមើលនៅឡើយ៕
មតិយោបល់