ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយជនជាតិចិន បានបើករថយន្តបុកនិងម៉ូតូមួយគ្រឿង នៅផ្លូវបំបែកចំណោតអូរសំអាត ក្នុងសង្កាត់លេខ៣ កាលពីវេលាម៉ោង៥ និង៣០ នាទីល្ងាចថ្ងៃ២៧ ខែមីនា ឆ្នាំ២០១៨ បណ្តាលឲ្យក្មេងស្រីអាយុប្រហែល១២ឆ្នាំម្នាក់ រងរបួស និងធ្វើឲ្យចរាចរណ៍កកស្ទះយ៉ាងខ្លាំង។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅជួយសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ។
បច្ចុប្បន្នភាគីខាងរថយន្ត ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ជាបណ្តោះអាសន្ន ដើម្បីដោះស្រាយបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់