ក្រុមគោជល់អេស្ប៉ាញ ពិតជាមិនធម្មតាឡើយ សម្រាប់ឆ្នាំនេះ ដោយបានបំបាក់ក្រុមជើងខ្លាំងមកពីតំបន់អាមេរិកឡាទីន អាហ្សង់ទីន ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦-១ នៅទឹកដីរបស់ពួកគេយប់មិញនេះ។
វាមិនមែនជារឿងងាយស្រួលឡើយ ដែលក្រុមខ្លាំងៗប៉ះគ្នា អាចស៊ុតបញ្ចូលទីគ្នា បានយ៉ាងច្រើនគ្រាប់បែបនេះ ដែលមានតែអាឡឺម៉ង់ និងប្រេស៊ីលប៉ុណ្ណោះ អាចធ្វើបានកាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup កាលពីឆ្នាំ ២០១៤ ។ យ៉ាងណាវិញ អេស្ប៉ាញ អាចធ្វើបាន ដោយបំបាក់ក្រុមអាហ្សង់ទីន យ៉ាងចាស់ដៃ ៦-១ ដោយមិនទុកមុខទុកមាត់ឲ្យឡើយ បើទោះបីជាការប្រកួតមិត្តភាព ក្តី ដែលក្រុមអតីតជើងឯក World Cup កាលពីឆ្នាំ ២០១០ មួយនេះ កំពុងបង្ហាញធ្មុងសារជាថ្មីម្តងទៀត។
៦គ្រាប់របស់អេស្ប៉ាញ រកបានដោយ ការស៊ុតរបស់កីឡាករ Diego Costa នៅនាទីទី១២, Isco ៣គ្រាប់ស៊ុតបាននៅនាទីទី២៧,នាទីទី៥២ និងនាទីទៅ៧៤, Thiago Alcantara នៅនាទីទី៥៥ និង កីឡាករ Iago Aspas នៅនាទីទី៧៣ ចំណែកក្រុមអាហ្សង់ទីន វិញ រកបានត្រឹម១គ្រាប់ដោយកីឡាករ Nicolas Otamendi នៅនាទីទី៣៩។ គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន មិនមានវត្តមានរបស់កំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi ឡើយ ដោយសារកីឡាកររូបនេះ រងរបួសបតិចបន្តួចក្នុងពេលហ្វឹកហាត់ មិនទាន់អាចលេងបាន។
យ៉ាងណាក៍ដោយ អេស្ប៉ាញ កំពុងតែធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើល ជាថ្មីម្តងទៀត តាមរយៈទម្រង់លេងយ៉ាងល្អ របស់ក្រុមមួយនេះ ក្នុងនាមជាបេក្ខភាព ប្រជែងពាន World Cup ឆ្នាំនេះផងដែរ។



https://www.youtube.com/watch?v=VbZrEqc6gB4
មតិយោបល់