ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ហ្គេមបាញ់ត្រីនិងហ្គេមអនឡាញBakarat ខណ្ឌឫស្សីកែវ!

ភ្នំពេញ: នគរបាលខណ្ឌឬស្សីកែវ បានបើកការស្រាវជ្រាវអស់មួយរយ:កន្លងមកហើយ នៅថ្ងៃនេះកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានបើករង្វង់កិច្ចប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី នឹង ប្រភេទហ្គេមអនលាញ់ (Bakarat) ដែលបានលបលួចបើកលេងក្នុងទីតាំងតែមួយដកហូតទូហ្គេមបាញ់ត្រី១គ្រឿងកុំព្យូទ័រ៣គ្រឿងនិងលុយមួយចំនួន។

ហេតុការណ៍បង្ក្រាបនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ ១០១២ ផ្លូវជាតិលេខ ៥ ក្រុមទី២ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ។

សមត្ថកិច្ចឲ្យដឹងថាជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធចំនួន៤នាក់ រួមមានទី
១ឈ្មោះ សឿន សាវិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ (អ្នកដាក់ពុង)។
ទី២ឈ្មោះសឿន សំអន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ។
ទី៣ឈ្មោះ កង មករា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូមែត្រ៦ ខណ្ឌឬស្សីកែវ ។
ទី៤ឈ្មោះ កង ចាន់ដារា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ លក់ហ្គាស់ ស្នាក់នៅផ្ទះលេខ ២៤៩ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូមែត្រលេខ៦ ខណ្ឌឬស្សីកែវ ។
ចំពោះសម្ភារ:ដកហូតរួមមាន៖ ទូហ្គេមបាញ់ត្រីចំនួន១គ្រឿង, កុំព្យូទ័រចំនួន៣គ្រឿង, ប្រាក់ខ្មែរចំនួន៤៥,០០០រៀល, ប្រាក់ដុល្លារចំនួន៣៥ដុល្លារ។

ក្រោយឃាត់ខ្លួនផ្នែកជំនាញនៃអធិការដ្ឋានបាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមច្បាប់៕

មតិយោបល់