បាត់ដំបងៈ កាលពីវេលាម៉ោង ៤និង៥០នាទីរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូកង់បី ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៤៧-២៤៨ ក្រុមទី១ ភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ម៉ូតូម៉ាក ហុងដាMSX សេ១២៥ ពាក់ស្លាកលេខ បាត់ដំបង1AI.2135 អ្នកបើកបរឈ្មោះ រស់ ចាន់ណារាយ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។
ម៉ូតូកង់បីម៉ាក BAJAJ MAXIMA គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ទួន វុទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញម៉ូតូបើកបរពីបាត់ដំបងទៅភ្នំពេញ ស្រាប់តែដល់ចំណុចកើតហេតុ បានបុកម៉ូតូកង់បីកំពុងធ្វើដំណើរច្រាសទិសពេញទំហឹង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ៤នាក់។
មូលហេតុ៖ អ្នកបើកម៉ូតូវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងមិនប្រកាន់ស្ដាំ។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងតាមនីតិវិធី ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់