ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ធ្វើរោងប្រកស័ង្កសី មិនប្រយ័ត្នប៉ះជាមួយខ្សែភ្លើងឆក់ស្លាប់

ភ្នំពេញ: បុរស់វ័យចំណាស់ម្នាក់ សាងសង់រោងសំរាប់លក់ដូរ បានឡើងលើដំបូលប្រកដែកសង្ក័សី មិនប្រយត្ន័លើកប៉ះចំមេភ្លើងឆក់ស្លាប់ នៅពេលបញ្ចូនទៅមន្ទីពេទ្យ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១០ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅដីឡូត៍មួយកន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិវត្តស្លែងសង្កាត់ពងទឹក ខណ្ខដង្កោ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ បានឃើញលោកពូ បានមកធ្វើរោងសំរាប់លក់ដូរ ដោយបានធ្វើជាមួយក្មួយ ដោយរូគាត់ជាអ្នកឡើងប្រកដំបូល ស្រាប់តែពេលនោះបានឃើញគាត់់លើសង្ក័សី មកប្រកបង្ហើយស្រាប់តែ មកប៉ះជាមួយ និងខ្សែរភ្លើងរបស់អគ្គីសនី ដែលបានរត់នៅតាមផ្លូវជាតិនោះបណ្តាលឲ្យឆក់ជាប់ និងដំបូលនោះតែម្តង ដោយឃើញបែបនេះបាននាំគ្នាឡើងជួយយកគាត់មកដី និងជួួយបឋម និងបានហៅរថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកពងទឹក យកទៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលបានយកទៅសង្គ្រោះ នៅមន្ទីពេទ្យបានស្លាប់បាត់ហើយ។

ជនរងគ្រោះមានឈ្មោះ រឹទ្ធ គឹមសាន្ត ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាអ្នកប៉ះកង់ឡាន និងម៉ូតូដែលមានប្រពន្ធឈ្មោះ ផៃ សុភាព មានអាយុ៤០ឆ្នាំ មុខរបរជាអ្នកលក់ដូរ មានកូនពីនាក់ ដែលមានទីលំនៅកន្លែងកើតហេតុខាងលើ។

ក្រោយពីបានសម្ថកិច្ច បានធ្វើកោសល្យវិច្ឆ័យ រួចបានដឹងថាសពបុរសខាងលើ ពិតជាស្លាប់ដោយឆក់ភ្លើងពិតមែន។ ចំណែកសាកសពត្រូវបានប្រគល់ឲ្យ ទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

photo_2016-05-16_17-37-39 (2) photo_2016-05-16_17-37-39 photo_2016-05-16_17-37-38

មតិយោបល់