ព័ត៌មានជាតិ

ខឹងម្តាយមិនប្តូរស៊េរីម៉ូតូឲ្យ រត់ចេញពីផ្ទះទៅនៅជាមួយប្រុសស្នេហ៍!

ភ្នំពេញៈ យុវជនម្នាក់ត្រូវឱពុកបង្កើតខាងស្រីនាំខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ដើម្បីធ្វើការសាកសួរ បន្ទាប់ពីរូបគាត់បានបាត់កូនស្រីពីផ្ទះរយៈពេល៥ថ្ងៃរួមទាំងម៉ូតូ១គ្រឿងដែលកូនស្រីគាត់ជិះចេញពីផ្ទះ។
ករណីខាងលើនេះកើតឡើងកាលពីថ្ងៃទី៣០ ខែ មីនា ឆ្នាំ ២០១៨ នៅតាមផ្លូវសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យុវជនសង្ស័យខាងមានឈ្មោះ សម្បត្តិ ចាន់សីហា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់បន្ទប់ជួល សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ចំណែកភាគីខាងស្រីឈ្មោះ ហ ស រ អាយុ១៩ឆ្នាំ ស្នាក់នៅ ខណ្ឌច្បារអពៅ។

បើតាមសម្តីឪពុករបស់ភាគីខាងស្រីបានរៀបរាប់ប្រាប់សមត្ថកិច្ចថា រូបគាត់បានបាត់កូនស្រីចេញពីផ្ទះរយៈពេល៤ទៅ៥ថ្ងៃមកហើយរួមជាមួយម៉ូតូ១គ្រឿងទៀតផងដែរ ប៉ុន្តែដោយសារគាត់បានស្រាវជ្រាវតាមរយៈមិត្តភក្តិកូនស្រីគាត់ ទើបដឹងពីកន្លែងពួកគេជួលបន្ទប់ស្នាក់នៅម្តុំសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ទើបគាត់ឃើញយុវជនខាងលើក៏នាំខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អម សមត្ថកិច្ចនាំខ្លួនយុវជននោះទៅរកកូនស្រីគាត់ឃើញហើយមកដោះស្រាយគ្នានៅនគរបាលប៉ុស្តិ៍អូបែកក្អមវិញ។

ប្រភពពីនារីវ័យ១៩ឆ្នាំដែលរត់ចេញពីផ្ទះទៅរស់នៅជាមួយនិងប្រុសសេ្នហ៍នោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មូលហេតុដែលនាំឲ្យនាងចេញពីផ្ទះគឺដោយសារតែនាងខឹងរឿងម្តាយមិនព្រមប្តូស៊េរីម៉ូតូឲ្យទើបនាងចេញទៅរស់នៅជាមួយនិងប្រុសសេ្នហ៍បែបនេះដែលទើបតែស្គាល់គ្នាបានរយៈពេល១ខែតែប៉ណ្ណោះ។

នាងបានបញ្ជាក់ទៀតថាការដែលនាងសម្រេចចិត្តបែបនេះគឺគ្មានការបង្ខិតបង្ខំពីភាគីខាងប្រុសនោះទេគឺស្ម័គ្រចិត្តដោយខ្លួនឯង។ ដោយឡែកភាគីខាងប្រុសវិញបានឲ្យដឹងថាខ្លួនស្គាល់គ្នានិងនារីខាងលើតាមរយៈលេងfacebook ក្រោយមកនាងក៏បានជិះម៉ូតូ១គ្រឿងម៉ាកZoomer-Xមិនចាំស្លាកលេខមកជាមួយ។ ក្រោយខ្លួនបានយកម៉ូតូនោះទៅបញ្ចាំបានលុយចំនួន៤០០ដុល្លារចាយវាយជាមួយនារីជាស្រីសេ្នហ៍អស់ទៅ។ លុះដល់ថ្ងៃកើតហេតុពេលគេកំពុងដើរតាមផ្លូវ ស្រាប់តែឪពុកភាគីខាងស្រីឃើញចាប់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចដោះស្រាយនៅប៉ុស្តិ៍តែម្តង។

ប៉ុន្តែដោយសារការដោះស្រាយនៅប៉ុស្តិ៍មិនត្រូវគ្នាក៏បញ្ជូនសំណុំរឿងទៅអធិការនគរបាលខណ្ឌសែនសុខដោះស្រាយបន្ត៕

មតិយោបល់