ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា ខ្ទាតចូលក្រោមកង់រថយន្ត បណ្តាលឲ្យមនុស្ស៥នាក់ ស្លាប់និងរបួស នៅផ្លូវជាតិលេខ៦

​កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យ៉ាង​ហោច​ណាស់​ មនុស្ស​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ និង​៥​នាក់​ទៀត​ រង​របួសធ្ងន់​ស្រាល​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ រវាង​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ បណ្ដាល​ឲ្យ​ដួល​ចូល​ក្រោម​រថយន្ត​ ត្រូវ​រថយន្ត​កិន​ កាលពី​ថ្ងៃ​ទី​២​ ខែកញ្ញា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៥​និង​២០​នាទី​ លើ​ផ្លូវជាតិ​លេខ​៦​ ចន្លោះ​គីឡូម៉ែត្រ​លេខ​២២-២៣​ ត្រង់​ចំណុច​ភូមិ​កណ្ដាល​.​ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ ។

​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​មុខកំពូល ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ស្លាប់​មានឈ្មោះ​ ចើ​ត​ គឹ​មយី​ ភេទ​ស្រី​ អាយុ​១៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ ជា​អ្នក​រួម​ដំណើរ​លើ​ម៉ូតូ​ម៉ាក ​អ៊ិ​ច​ស៊ិ​ន​ធ័​រ​ ព​ណ៌​ខ្មៅ​ គ្មាន​ពាក់ផ្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ ផ​ន​ សុ​ភ័​ក្រ​.​ ភេទ​ប្រុស​.​អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​តាំង​ឫស្សី​ ឃុំ​រកា​ជ​ល្លឹ​ង​ .​ស្រុក​ខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​ (​របួសធ្ងន់​)​ និង​មាន​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ​.​ ឡី​ រ៉ូ​ ភេទ​ប្រុស​.​អាយុ​១៦​ឆ្នាំ​.​ មាន​ទីលំនៅ​ភូមិ​ជាមួយ​គ្នា​ ។​
​ចំណែក​ភាគី​ម៉ូតូ​ម្ខាង​ម៉ាក​ប៊ីត​.​ពណ៌​ខៀវ​​ស​ ពាក់ផ្លាក​លេខ​កណ្ដាល​ 1AE-2483.​ បើកបរ​ដោយ​ឈ្មោះ​ អឿ​ន​ សិទ្ធ​ ភេទ​ប្រុស​.​ អាយុ​២៧​ឆ្នាំ​.​មាន​ទីលំនៅ​ភូមិ​ក្រាំង​អា​រី​.​ឃុំ​ភ្នំ​តូច​.​ស្រុក​ឧត្ដ​ង្គ​.​ខេត្តកំពង់ស្ពឺ​ ដោយ​មាន​រួម​ដំណើរ​២​នាក់​.​ទី​១-​ឈ្មោះ​ វង្ស​ ភ័​ត្រា​ ភេទ​ប្រុស​.​អាយុ​១២​ឆ្នាំ​ មាន​ទីលំនៅ​ជាមួយ​គ្នា​.​ទី​២-​ឈ្មោះ​.​សិទ្ធ​ ម៉ា​រៀ​ ភេទ​ស្រី​ អាយុ​៣​ឆ្នាំ​ មាន​ទីលំនៅ​ជាមួយ​គ្នា​។​ ដោយឡែក​រថយន្ត​ដែល​ម៉ូតូ​ជន​រង​គ្រោះ​បុក​នោះ​ម៉ាក ​ហ៊ី​យ៉ា​ន់​ដាយ ​.​ពណ៌​ទឹកប្រាក់​.​ពាក់ផ្លាក​លេខ​ កំពង់ចាម​ 3A-5192​ មាន​សណ្ដោង​សឺ​ម៊ី​រ៉ឺ​ម៉ក ​ពាក់ផ្លាក​លេខ​កំពង់ចាម​ 4A-0480​ អ្នកបើកបរ​រត់គេច​បាត់​ ។​
​ប្រភព​ដដែល​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ សាក្សី​បានឃើញ​ម៉ូតូ​ម៉ាក​អ៊ិ​ច​ស៊ិ​ន​ធ័​រ​ គ្មាន​ពាក់ផ្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​.​ផ​ន​ សុ​ភ័​ក្រ​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ ដោយ​មាន​រួម​ដំណើរ​២​នាក់​ពីក្រោយ​ទី​១-​ឈ្មោះ​ឡី​ រ៉ូ​ ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ​.​ទី​២-​ឈ្មោះ​.​ ចើ​ត​ គឹ​មយី​ ភេទ​ស្រី​ អាយុ​១៦​ឆ្នាំ​ ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ បាន​មក​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ប៊ីត ​ពណ៌​ខៀវ​​ស​ ពាក់ផ្លាក​លេខ​កណ្ដាល​ 1AE2483.​ បើកបរ​ដោយ​ឈ្មោះ​ អឿ​ន​ សិទ្ធ​ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ​ ដោយ​មាន​អ្នក​រួម​ដំណើរ​២​នាក់​ទី​១-​ឈ្មោះ​ វង្ស​ ភ័​ត្រា​ ភេទ​ប្រុស​អាយុ​១២​ឆ្នាំ​ និង​ទី​២-​ឈ្មោះ​.​សិទ្ធ​ ម៉ា​រៀ​ ភេទ​ស្រី​ អាយុ​៣​ឆ្នាំ​ ធ្វើ​ដំណើរ​ពី​ត្បូង​ ទៅ​ជើង​(​ពី​ភ្នំពេញ​ទៅ​កំពង់ចាម​)​ស្រប​ទិស​គ្នា​ បណ្ដាល​ឲ្យ​ម៉ូតូ​ទាំង​២​គ្រឿង​ ដួល​ហើយ​រអិល​ទៅ​ចូល​ក្រោម​រថយន្ត​មួយ​គ្រឿង​ម៉ាក ​ហ៊ី​យ៉ា​ន់​ដាយ ​.​ពណ៌​ទឹកប្រាក់​.​ពាក់ផ្លាក​លេខ​.​កំពង់ចាម​3A-5192​ មាន​សណ្ដោង​សឺ​ម៊ី​រ៉ឺ​ម៉ក​ ពាក់ផ្លាក​លេខ​កំពង់ចាម​ 4A0480​ អ្នកបើកបរ​រត់គេច​បាត់​ស្រមោល​ ដែល​ធ្វើ​ដំណើរ​ចេញពី​រោងចក្រ​S.K​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ហើយ​បត់​ស្ដាំ​ទៅ​ទិស​ខាងជើង​ បណ្ដាល​ឲ្យ​ស្លាប់​ឈ្មោះ​.​ចើ​ត​ គឹ​មយី​.​នៅ​កន្លែង​កើតហេតុ​ និង​របួសធ្ងន់​ដល់​ឈ្មោះ​.​ផ​ន​ សុ​ភ័​ក្រ​ និង​និង​៤​នាក់​ទៀត​របួសស្រាល​។​

ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ ជន​រង​គ្រោះ​របួសធ្ងន់​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យា​ល​បាល​នៅ​ពេទ្យ​ភ្នំពេញ​។​ ចំណែក​វត្ថុ​តាង​ពាក់ព័ន្ធ​ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​ព្រែក​អញ្ចាញ​ និង​កម្លាំង​ជំនាញ​ស្រុក​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ហើយ​បាន​ពិនិត្យ​ និង​ វាស់វែង​ រួច​យក​ម៉ូតូ​ទាំង​២​និង​រថយន្ត​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។​ ចំណែក​សព​ជន​រង​គ្រោះ​ឈ្មោះ​ ចើ​ត​ គឹ​មយី​ ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ករណី​នេះ​បណ្ដាល​មក​អ្នកបើកបរ​ម៉ូតូ​អ៊ិ​ច​ស៊ិ​ន​ធ័​រ​ បើកបរ​លឿន​ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ហើយ​បាន​មក​បុក​ម៉ូតូ​ម៉ាក​ប៊ីត​ពីក្រោយ​ រួច​ដួល​ចូល​រថយន្ត​ទាំង​២​គ្រឿង​៕​

មតិយោបល់