ព័ត៌មានជាតិ

Update៖ ឆេះផ្ទះជួសជុសរថយន្ត ស្លាប់ប្រពន្ធ ខណៈដែលប្តីនិងកូនទៅសែនផ្នូរជីដូនជីតា!

ព្រៃវែងៈ លោកអធិការក្រុងព្រៃវែង បានប្រាប់ Post News ថា មានករណីអគ្គិភ័យ ឆេះផ្ទះល្វែង១ខ្នង ទទឹង៥,២ម៉ែត្រ បណ្ដោយ១៥ម៉ែត្រ។

កើតហេតុនៅវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ លំនៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ម្ចាស់ឈ្មោះ អន គ្រីម ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ ជាងជួសជុសរថយន្ត ប្រពន្ធដែលស្លាប់មានឈ្មោះ ញឹម ទៀង អាយុ៤៧ឆ្នាំ និងសម្ភារៈនៅក្នុងផ្ទះស្ទើរទាំងស្រុង។ ហើយនៅមុនពេលកើតហេតុ ប្ដីនិងកូនប្រុស២នាក់នាំគ្នាទៅសែនផ្នូរជីដូនជីតា ចំណែកប្រពន្ធមិនបានទៅជាមួយនៅចាំផ្ទះ។

ភ្លាមៗនោះកម្លាំងនគរបាលក្រុង និងកម្លាំងស្នងការបានសហការជួយសង្រ្គោះបន្ទាន់ ដោយឃើញផ្ទះជាប់សោ២ ជាន់ទី១ សោកន្លែងជួសជុលរថយន្ត និងសោទី២ជាកន្លែង ចូលបន្ទប់ដេក។ ការអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ប្រើទឹកអស់៨ឡាន មិនបណ្ដាលឲ្យឆេះឆ្លងផ្ទះនៅជាប់ឡើយ។
ករណីនេះកម្លាំងជំនាញ កំពុងរកមូលហេតុខាងលើដោយសហការគ្នារវាងកម្លាំងនគរបាលនិងកម្លាំងជំនាញស្នងការ៕

មតិយោបល់