ព័ត៌មានជាតិ

ខ្លាំងបាត់! គ្រាន់តែរឿងបុណ្ណឹងសោះ បុរសម្នាក់ដុតម៉ូតូចោល រួចរត់ទៅចង.ក!..

ស្វាយរៀងៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានបុរសម្នាក់ បានខឹងនឹងប្រពន្ធ ទាញម៉ូតូយកមកដុតកំទេចចោល រួចរត់ទៅចងកសម្លាប់ខ្លួន តែមិនបានសម្រេច។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧យប់ ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ​ភូមិ​ស្វាយ​ធំ ឃុំ​ស្វាយ​រំ​ពា ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​។

​មុនពេល​កើតហេតុ​ គេឃើញជនរងគ្រោះឈ្មោះ ឈូក រតនា បានផឹកស្រវឹង លុះត្រឡប់មកផ្ទះវិញមិនឃើញប្រពន្ធ ក៏​ខឹងរួចយក​ម៉ូតូមកដុត​ចោលនៅមុខផ្ទះ​ រួចចូលទៅក្នុងផ្ទះយក​ខោជើងវែង​មក​ចង​ក​នឹង​រ៉​ត​ផ្ទះ ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយសង្គ្រោះទាន់ពេលវេលា៕

មតិយោបល់