សៀមរាបៈ មានករណីបុរសម្នាក់ ស្រវឹង បានទៅដេកក្រោមគ្រឿងចក្រកាយដី (អាអ៉ិច) ហើយត្រូវប្រពន្ធប្រទះឃើញស្លាប់ ដោយមានស្នាមកង់អាអ៉ិចកាយដីជាន់។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៧យប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ លាប ភេទប្រុស អាយុ៣៩ឆ្នាំ បានផឹកស្រាស្រវឹងទៅដេកនៅក្រោមគ្រឿងចក្រកាយដី(អាអុិច) លុះដល់ម៉ោង៩ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ត្រូវបានប្រពន្ធដើររក ហើយក៏ឃើញដេកស្លាប់ដោយមានស្នាមកង់(អិុច)កាយដីជាន់។
ក្រោយពីបានទទួលព័ត៌មាននេះ សមត្ថកិច្ចបានចុះទៅដល់ឃើញថាជនរងគ្រោះស្លាប់ដោយមានស្នាមកង់(អុិច)ជាន់មែន តាមការស្រាវជ្រាវគឺឈ្មោះខាងលើស្រវឹងខួបរៀងរាល់ថ្ងៃ ហើយតែងតែដេកតាមដុបតាមព្រៃ បន្ទាប់មកក្រុមគ្រួសាររបស់សាកសពមិនប្ដឹងផ្ដល់ឡើយ និងបានសំណូមពរដល់សមត្ថកិច្ចឲ្យម្ចាស់គ្រឿងចក្រជួយធ្វើបុណ្យតែប៉ុណ្ណោះ ៕
មតិយោបល់