ព័ត៌មានជាតិ

រថយន្តឡិចស៊ីស RX300 ពន្លះឡិចស៊ីស GS300 ចំណុចស្តុបបែកជាបួន ប៉ើងទៅបោកនឹងទ្រូងផ្លូវខូតខាតយ៉ាងដំណំ

ភ្នំពេញៈ រថយន្តឡិចស៊ីស RX300មួយគ្រឿង បើកបោះពួយយ៉ាងលឿនដល់ចំណុចស្តុបបែកជាបួនមិនបង្អង់ល្បឿនជ្រុលទៅបុករថយន្តឡិចស៊ីស GS300 មួយគ្រឿងទៀតប៉ើងទៅបោកផ្ទប់នឹងក្បាលនាគចែកទ្រូងផ្លូវ បណ្តាលខូតខាតយ៉ាងដំណំ។ ចំណែករថយន្តបើករត់គេចខ្លួនបាត់បន្សល់ទុកស្លាកលេខនៅនឹងកន្លែងកើតហេតុ តែសំណាងមិនបង្កឲ្យមានអ្នករងរបួស។

ហេតការណ៍នេះកើតឡើងកាលពីវរលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១៧​ ​ខែសីហា ​ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩ កែងនិងផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើរថយន្តឡិចស៊ីស RX300​ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Q-5849 បើកបរតាមបណ្តោយផ្លូវ៥២៨ ទិសដៅពីកើតទៅលិច បោះពួយយ៉ាងលឿងលុះមកស្តុបបែកជាបួនកែងនិងផ្លូវ២៨៩ ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីស GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-1562 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ២៨៩ ទិសដៅពីត្បូងទៅជើងពេញទំហឹងចំហៀងខាងស្តាំប៉ើងទៅផ្ទុបនឹងក្បាលនាគចែកទ្រូវផ្លូវបណ្តាលឲ្យឡិចស៊ីសGS300 ខូតខាតផ្នែកទាំងសងខាងយ៉ាងដំណំ។ចំណែករថយន្តបង្ក បានបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកស្លាកលេខនៅនឹងកន្លែងកើតហេតុ។ រីឯទ្រូវផ្លូវរងការប្រេះបែកតិចតួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ។ ចំណែករថយន្តបង្កសមត្ថកិច្ចធ្វើការស្រាវជ្រាវបន្តដើម្បីយកមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់