ព័ត៌មានជាតិ

First News ៖ ប្រទះឃើញសពរបស់​​អតីតថៅកែសណ្ឋាគា ឆាយ ហុង ដែលធ្លាក់ពីម៉ូតូទឹក នោះហើយ!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា អតីតថៅកែសណ្ឋាគារ ឆាយ ហុង បានធ្លាក់ទឹកលិចបាត់រយៈពេលជាច្រើនថ្ងៃ រកពុំឃើញ ខណៈដែលបើកម៉ូតូទឹកដែលទើបទិញថ្មី លំហែរកាយតាមដងទន្លេមេគង្គម្តុំកោះដាច់ ឃើញពេលនេះប្រទះឃើញសពហើយ និងត្រូវបានយកមកតម្កល់ទុកនៅវត្តបាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

គួររំលឹកផងដែរថា ជនរងគ្រោះដែលធ្លាក់ទឹកបាត់ខ្លួននោះឈ្មោះ ហុក ប៊ុន ហ៊ុយ ហៅតាហ៊ុយ ភេទប្រុសអាយុ ប្រមាណជាង៤០ឆ្នាំ ជាអតីតថៅកែសណ្ឋាគារឆាយហុង និងបច្ចុប្បន្ន ជាថៅកែហាងគុយទាវមួយកន្លែង នៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។

ករណីបុរសម្នាក់ជិះម៉ូតូទឹកហើយបានធ្លាក់ទឹកបាត់ខ្លួន តាំងពីល្ងាចអាទិត្យ ថ្ងៃ ទី២៦ខែសីហា ឆ្នាំ២០១៨នៅចំណុច ដងទន្លេមេគង្គក្នុងភូមិ ល្វា សង្កាត់កោះដាច់ខណ្ឌជ្រោយចង្វារ រហូតមកដល់រសៀល ថ្ងៃទី២៨ ខែសីហា នេះគឺរយ:ពេល២យប់២ថ្ងៃជនរងគ្រោះត្រូវក្រុមគ្រួសាររកពុំទាន់ឃើញនៅឡើយ ។

ជនរងគ្រោះ ដែលគេអះអាងថាធ្លាក់ទឹកបាត់ខ្លួននោះឈ្មោះ ហុក ប៊ុន ហ៊ុយ ហៅតាហ៊ុយ ភេទប្រុសអាយុ ប្រមាណជាង៤០ឆ្នាំ ជាអតីតថៅកែសណ្ឋាគារឆាយហុង និងបច្ចុប្បន្ន ជាថៅកែហាងគុយទាវមួយកន្លែង នៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។

តាមនគរបាល បានឲ្យដឹងថា នៅវេលា ល្ងាចថ្ងៃអាទិត្យ អតីតថៅកែ សណ្ឋាគាររូបនោះ បានបើកម៉ូតូខ្លះហៅថា អូប៊័រ ដែលទើបតែទិញក្នុងតម្លៃជិត២ម៉ឺនដុល្លារ លំហែរកាយតាមដងទន្លេ ។មិនដឹងជាមូលហេតុ អ្វីនោះទេ នៅពេលបើកបរ ក៏បានធ្លាក់ទឹកលិចបាត់ ហើយម៉ូតូទឹក ក៏បានអណ្តែត តាមទឹកចូលខាងហើយ នគរបាលក៏បានរក្សាទុក ៕

មតិយោបល់