ព័ត៌មានជាតិ

ស្លាប់៤នាក់ របួស១៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៩មិថុនា

ភ្នំពេញៈ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១២លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ (ស្រី១នាក់ ) រងរបួសធ្ងន់ ១៤នាក់ (ស្រី៤នាក់ ) និងរបួសស្រាល ២នាក់ ( ស្រី១នាក់ ) ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ២៤គ្រឿង រួមមាន ម៉ូតូចំនួន ១៥គ្រឿង រថយន្តធុនតូច ចំនួន ៥គ្រឿង , រថយន្តធុនធំ ៣គ្រឿង , កង់ ១គ្រឿង ។ ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៥លើក ( ស្លាប់២នាក់ ) ,ប្រជែង ៤លើក(ស្លាប់ ១នាក់) , បត់គ្រោះថ្នាក់ ២លើក (ស្លាប់១នាក់) , កត្តាយានយន្ត ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៥នាក់ ( យប់៧នាក់ ) ។

គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ១០លើក ផ្លូវខេត្ត-ក្រុង ចំនួន ២លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៥លើក រថយន្តធុនតូច ៥លើក , រថយន្តធំ ២គ្រឿង ។ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ភ្នំពេញ ១លើក ស្លាប់ ២នាក់ របួស ,ស្វាយរៀង ១លើក ស្លាប់១នាក់ និង ខេត្តកំពង់ធំ ២លើក ស្លាប់ ១នាក់ របួស១នាក់ ។

ប្រភពព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២.៧៥៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១.១២៨គ្រឿង និងពិន័យសរុប ១.៦២៦គ្រឿង ៕

មតិយោបល់